លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលនឹងចំណាយប្រាក់ចំនួន 350 ពាន់លានសេកែល ឬស្មើនឹងប្រមាណ 110 ពាន់លានដុល្លារអាមេរិក លើការអភិវឌ្ឍវិស័យគ្រឿងសពា្វវុធអាវុធរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃទៀត។ ថ្លែងនៅក្នុងពិធីស្វាគមន៍អ្នកបើកយន្តហោះថ្មី លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា "យើងនឹងបន្តទទួលការផ្គត់ផ្គង់ចាំបាច់ ហើយយើងក៏នឹងអភិវឌ្ឍវិស័យគ្រឿងសពា្វវុធអាវុធរបស់ខ្លួនដោយឯករាជ្យ យើងនឹងផលិតឲ្យបាននូវគ្រឿងសព្វាវុធ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងអ៊ីស្រាអែល និងកាត់បន្ថយការពឹងផ្អែកលើភាគីខាងក្រៅណាមួយ រួមទាំងសម្ព័ន្ធមិត្តផងដែរ"។