យ៉ាងហោចណាស់មនុស្ស 13 នាក់បានស្លាប់ និង 20 នាក់ទៀតរងរបួស បន្ទាប់ពីការរអិលបាក់ដីកប់លើទូក 2 គ្រឿងនៅតំបន់អាម៉ាហ្សូន របស់ប្រទេសប៉េរូ។ យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្ស 13 នាក់បានស្លាប់ និង 28 នាក់ទៀត បាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីសង្កត់លើទូក 2 គ្រឿងដែលកំពុងធ្វើដំណើរតាមបណ្តោយទន្លេនៅតំបន់កំពង់ផែ អាយផារៀរ ភាគឦសានរដ្ឋធានីប្រទេសប៉េរូ។