លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថ្កោលទោសការវាយប្រហារ ដែលបានសម្លាប់កងទ័ពអាមេរិក 2 នាក់ និងអ្នកបកប្រែស៊ីវិលម្នាក់កាលពីថ្ងៃសៅរ៍ ទី13 ខែធ្នូ នៅពេលដែលខ្មាន់កាំភ្លើងដែលសង្ស័យថាជាយុទ្ធជនរដ្ឋអីស្លាមម្នាក់ បានបើកការវាយប្រហារលើក្បួនរថយន្តកងកម្លាំងអាមេរិក និងស៊ីរី នៅក្នុងប្រទេសស៊ីរី។ យោងតាមមន្ត្រីមូលដ្ឋានបានបញ្ជាក់ថា អ្នកវាយប្រហារ គឺជាសមាជិកនៃកងកម្លាំងសន្តិសុខស៊ីរី តែអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសស៊ីរីបានបដិសេដថា ខ្មាន់កាំភ្លើង មិនមានតួនាទីនៅក្នុងកងកម្លាំងសន្តិសុខស៊ីរីនោះទេ ស្របពេលដែលទីតាំងនៃការវាយប្រហារនេះ ក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីដែរ។