យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើនាវាសង្ស័យដឹកជញ្ជូនគ្រឿងញៀនមួយគ្រឿង នៅក្នុងដែនទឹកអន្តរជាតិនៅសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់បុរស 4 នាក់។ ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានចេញផ្សាយខ្សែវីដេអូ ដែលបង្ហាញពីសកម្មភាពវាយប្រហាររបស់យោធាអាមេរិក លើនាវាតូចមួយគ្រឿងនៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងកើត។ គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីខែកញ្ញាមក យោធាអាមេរិក បានបើកការវាយប្រហារលើទូក និងនាវា ដែលខ្លួនចោទប្រកាន់ថាដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដោយបានសម្លាប់មនុស្សប្រមាណជិត 90 នាក់ហើយ។
