ជំនួយអន្តរជាតិ ត្រូវបានបញ្ជូនទៅកាន់ប្រទេសស្រីលង្កា បន្ទាប់ពីប្រទេសនេះ រងការវាយប្រហារដោយគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 474 នាក់។ យន្តហោះដឹកជំនួយ និងក្រុមគ្រូពេទ្យ ដែលមកពីប្រទេសអារ៉ាប់រួម ឥណ្ឌា និងបង់ក្លាដែស បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសស្រីលង្កា ស្របពេលដែលយោធាស្រីលង្កា ក៏បានដាក់ពង្រាយកងកម្លាំងប្រមាណ 28.000 នាក់ ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។
