យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា មនុស្សសរុបចំនួន 604 នាក់បានស្លាប់ និង 464 នាក់ទៀត បន្តបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងការបាក់ដី បានវាយប្រហារខេត្តចំនួន 3 នៅក្នុងតំបន់ស៊ូម៉ាត្រារបស់ប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ជន់លិចតំបន់ជាច្រើន ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ ស្របពេលដែលយោងតាមមន្ត្រីក្នុងតំបន់បានរាយការណ៍ថា លំនៅដ្ឋានប្រមាណ 28.000 ខ្នង រងការខូចខាត ហើយមនុស្សចំនួន 1 លាន 5 សែននាក់ រងផលប៉ះពាល់។