ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ដែលបង្កឡើងការកើនឡើងកំពស់ទឹកទន្លេក្នុងតំបន់ សេនតា គ្រុស ភាគខាងកើតប្រទេសបូលីវី បានកើនឡើងដល់ 7 នាក់ ខណៈដែលប្រមាណ 20 នាក់ទៀត បន្តបាត់ខ្លួន។ ជាមួយគ្នានេះ អាជ្ញាធរបានព្រមានថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលកាន់តែជំរុញឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កន្លងមក ផ្ទៃដីរបស់ប្រទេសបូលីវីចំនួន 10.4លានហិកតា ត្រូវបានឆាបឆេះបំផ្លាញដោយភ្លើងឆេះព្រៃកាលពីឆ្នាំ 2014 ដែលជាវិបត្តិភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។
