ប្រទេសវេណេស៊ូអេឡា កំពុងប្រឈមមុខនឹង «វិបត្តិផ្អាកជើងហោះហើរ» ដ៏ធ្ងន់ធ្ងរមួយ ដែលជំរុញឲ្យមានការប៉ះពាល់យ៉ាងខ្លាំងឧស្សាហកម្មទេសចរណ៍ យោងតាមភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងការគំរាមកំហែងរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការបិទដែនអាកាសរបស់ខ្លួន។ ការធ្វើដំណើររបស់ប្រជាជនវេណេស៊ូអេឡា ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិភាគច្រើន បានផ្អាកប្រតិបត្តិការរបស់ពួកគេទៅ និងមកពីប្រទេសវេណេស៊ូអេឡា ដែលបង្ខំឲ្យអ្នកទេសចរប្រមាណ 35 ភាគរយ លុបចោលផែនការធ្វើដំណើររបស់ពួកគេ។