ពលរដ្ឋប៉ាឡេស្ទីន បានព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះតង់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួនមួយកន្លែង នៅភាគខាងលិចទីក្រុង ខាន់ យូនីស របស់តំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្ស 5នាក់ ក្នុងរួមមានទាំងកុមារ 2 នាក់ផងដែរ។ យោធាអ៊ីស្រាអែលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហាររបស់ខ្លួននៅទីក្រុង ខាន់ យូនីស គឺកំណត់គោលដៅលើ ក្រុម "ភេរវករហាម៉ាស" និងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស លើកងទ័ពរបស់ខ្លួននៅក្នុងទីក្រុង រ៉ាហ្វា កាលពីថ្ងៃពុធកន្លងទៅ។ យ៉ាងណាមិញ ក្រុមហាម៉ាសបានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជា "ការមិនអើពើនឹងកិច្ចព្រមព្រៀងបទឈប់បាញ់" ខណៈដែលគិតចាប់តាំងពីកិច្ចព្រៀងបទឈប់បាញ់ បានចូលជាធរមានរហូតមកដល់ពេលនេះ មានពលរដ្ឋប៉ាឡេស្ទីនប្រមាណ 350 នាក់ហើយ ត្រូវបានសម្លាប់ ដែលជំរុញឲ្យតួលេខមនុស្សស្លាប់សរុបក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមរវាងអីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង កើនលើស 7 ម៉ឺននាក់ហើយ។
