បន្ទាយមានជ័យ៖
ដ្រូនស៊ើបការណ៍មួយគ្រឿងរបស់ថៃ បានធ្លាក់ឆេះខ្ទេចនៅយប់ថ្ងៃទី18 ខែធ្នូ 2025 នៅចំណុចចំការដើមប្រេងខ្យល់ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដ្រូនស៊ើបការណ៍របស់ថៃឬ យន្តហោះគ្មានមនុស្សបើករបស់ថៃ បានធ្លាក់ ខណៈហោះចូលមកស៊ើបការណ៍ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវបានធ្លាក់ ឆាបឆេះដែលគេសង្កេតឃើញថា ដ្រូនប្រភេទនេះ តែងតែហោះក្រឡឹងជុំវិញភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ដ្រូននេះ មានទំហំធំ ទទឹងប្រហែល7ម៉ែត្រ និងបណ្តោយជិត10ម៉ែត្រ ទោះបីជាយ៉ាងណា ដ្រូនដែលធ្លាក់ឆាបឆេះនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះ មិនទាន់មានប្រភពច្បាស់ការ បញ្ជាក់អំពីមូលហេតុនៃការធ្លាក់ចុះនោះទេ និងជាប្រភេទដ្រូនអ្វីនោះដែរ តែគេសង្កេតឃើញថា នៅពេលដែលដ្រូនប្រភេទនេះហោះចូល មិនយូរប៉ុន្មាន ក៏ឃើញមានយន្តហោះ F16ថៃ ហោះមកទម្លាក់គ្រាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមបាញ់ទឹកពន្លត់ ហ៊ុំខ្សែការពារ រង់ចាំអ្នកជំនាញមកធ្វើការពិនិត្យ៕
