សហរដ្ឋអាមេរិក បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា។ លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម ទ្រូស ថា "តាមបទបញ្ជាររបស់ខ្ញុំ ក្នុងនាមជាអគ្គមេបញ្ជាការ អាមេរិកបានបើកការវាយប្រហារដ៏ខ្លាំង ប្រឆាំងនឹងក្រុមភេរវករ អាស៊ីស (ISIS) នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដែលកន្លងមកតែងតែកំណត់គោលដៅវាយប្រហារ និងសម្លាប់លើអ្នកកាន់សាសនាគ្រិស្តស្លូតត្រង់ជាច្រើននាក់"។