ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានជួបជាមួយមន្ត្រីប្រទេសអ៊ុយក្រែន និងបានសម្តែងសុទិដ្ឋិនិយមអំពីវឌ្ឍនភាពនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថា ការពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសរុស្ស៊ី កំពុងដំណើរការទៅដោយរលូន បើទោះបីជាមានបញ្ហាប្រឈមមួយចំនួន ក្នុងការបិទបញ្ចប់សង្គ្រាមរយៈពេលជាង 3 ឆ្នាំនេះក៏ដោយ។ លោក រូប៊ីអូ បានបញ្ជាក់ថា គោលបំណងសំខាន់ គឺដើម្បីកែតម្រូវលើលក្ខខណ្ឌមួយចំនួន ជាពិសេស គឺអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន ដែលជាលក្ខខណ្ឌដ៏សំខាន់ និងក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនផ្សេងទៀតក្នុងចំណោមផែនការសន្តិភាពទាំង 28 ចំណុចរបស់លោកប្រធានាធិបតី ត្រាំ ដែលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិនោះ។