ភ្នំពេញ៖

បុរសម្នាក់បើករថយន្ត Toyota  BELTA ក្នុងស្ថានភាពស្រវឹង ឈប់រង់ចាំភ្លើងស្តុប ស្រាប់តែរថយន្ត រអិលថយក្រោយបុកនិងរថយន្ត Toyota FUTERNE បើកដោយជនជាតិចិនរងការខូចខាត ។

ហេតុការណ៍នេះបានកើតឡើង ១១និង២០នាទីយប់ ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៥ ចំនុចស្តុប ពេទ្យចិន ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសនាក់បានជិះម៉ូតូម៉ាក Toyota BELTA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO 7300 បើកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើង ក្នុងស្ថានស្រវឹងភាពស្រវឹង ។ លុះមកដល់ចំនុចកើតហេតុ បានឈប់រង់ចាំភ្លើងស្តុប ហើយ គាប់ជួនពេលនោះ មិនថារថយន្តមានបញ្ហាអ្វី ក៏ស្រាប់តែរអិលរយ៉ែថយក្រោយ ជ្រុលទៅបុកនិងរថយន្តម៉ាក Toyota FOTUNER ពណ៌ស ពាក់ស្លាកលេខ កម្ពុជា YIANG .66 បើកដោយបុរសជនជាតិចិន ដែរឈប់រង់ចាំភ្លើងស្តុបដូចគ្នា បណ្តាលឲ្យខូចខាតផ្នែកខាងមុខតិចតួច ។ ចំនែករថយន្តបង្ក រងការខូចខាតបែកស្តុបក្រោយចំហៀងខាងឆ្វេង តែក្នុងហេតុការណ៍នេះ មិនគ្រោះថ្នាក់ដល់មនុស្សនោះទេ  ។

ក្រោយកើតហេតុ បានអោយភាគីទាំងសងខាងសម្របសម្រួលដោយខាងរថយន្ត Toyota BELTA ជួយចេញថ្លៃការជួសជុលអោយខាងរថយន្ត Toyota FUTERNER បញ្ចប់រឿង៕