ភ្នំពេញ ៖ 

រថយន្តឃ្លុប ដឹកសាប៊ូមូយគ្រឿងបានបួងចង្កូតគេចរថយន្តនិងអ្នកដំណើរនៅខាងមុខបណ្តាលអោយក្រឡាប់បោកខ្លួន បង្កអោយអ្នកបើកបរ រងរបួសស្រាល ។ 

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ នឹង ៤០នាទីថ្ងៃត្រង់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២១៥ ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

តាមព័ត៍មានបានអោយដឹងថា មុនពេលកើតហេតុ រថយន្តដឹកសាប៊ូ ម៉ាកហ៊ីយ៉ាន់ដាយ  ពាក់ស្លាកលេខ ភ្នំពេញ 2AU-2397 មួយគ្រឿងខាងលើបានធ្វើដំណើរពីត្បូងទៅជើង(ពីអាងទឹកអូឡាំពិក ឆ្ពោះមកពីខាងស្តុបផ្សារដេប៉ូ) ខណៈមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែក្រឡាប់ដេកស្តូកអូសជាច្រើនម៉ែត។

តាមអ្នកបើកបរបានអោយដឹងថា មូលហេតុដែលក្រឡាប់ដោយសារតែហ្វ្រាំងមិនស៊ីហើយបង្ខំចិត្តបួងចង្កូត គេចអ្នកដំណើរនៅពីមុខក៍ក្រឡាប់តែម្តង៕