ដូចដែលមហាជនបានជ្រាបស្រាប់ហើយថា មួយរយៈចុងក្រោយនេះ មានក្លឹបកម្សាន្តមួយកន្លែងក្នុងទីក្រុងភ្នំពេញ បានផ្ទុះកក្រើកពេញបណ្តាញសង្គម ហើយក្នុងនោះក៏មានតារាមួយចំនួន រួមទាំងអ្នកផលិតមាតិកា និងសាធារណជនជាច្រើន ភ្លូកទឹកភ្លូកដី នាំគ្នាចូលទៅកម្សាន្តនៅក្នុងក្លឹបមួយនោះ។ ជាមួយគ្នានេះ តារាកំប្លែង នីឡា ដែលត្រូវបានគេដឹងថាជាកូនស្រីរបស់អ្នកផលិត និងដឹកនាំរឿងកំប្លែង លោកតា វ៉ិចទ័រ ក៏បានចូលទៅរាំលេងនៅក្នុងក្លឹបដែលបាននិងកំពុងលើកឡើងនេះផងដែរ។ យ៉ាងណាមិញ តាមរយៈសកម្មភាពរាំសប្បាយ របស់តារាកំប្លែងស្រីរូបនេះ រួមទាំងស្វាមី បានធ្វើឱ្យមហាជនជាច្រើននាំគ្នារិះគន់យ៉ាងចាស់ដៃ និងប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ដោយបាននិយាយថា ជាតារាបាតសង្គម ថែមទៀតផង។ មិនចាំយូរ ភ្លាមនោះ នីឡា ក៏បានឆ្លើយតបទៅវិញ តាមរយៈសំណេរមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ យ៉ាងដូច្នេះថា៖ «ដៀលឯងសុទ្ធបាតសង្គម បំពុលសង្គមរាំប្រកាច់ប្រកិន ភ្នែកអត់មើលទេ ភ្នែកធ្វើភ្លើ ឬក៏ឡប់ ពេលប្រទេសជាតិមានសង្រ្គាមខ្ញុំមែនដេកចុចតែទូរស័ព្ទបានតែព្រុសតាមហ្វេសប៊ុកដូចអស់លោកឯងទេ ខ្ញុំធ្វើមូលនិធិ មនុស្សតិចណាស់មើលឃើញ អ៊ីចឹងបានថាសង្គមនេះពូកែណាស់អាខាងជាន់ ជាន់ប៉ះគេបានជាន់ប៉ះខ្ញុំរៀងយ៉ាប់តិច ព្រោះខ្ញុំមិនមែនឡិកឡក់ដូចដែលឃើញក្នុងវីដេអូទេ ខ្ញុំចូលចិត្តបែបច្បាស់ៗ»។

ដ្បិតថា មានមតិរិះគន់មួយចំនួនទៅលើ តារាកំប្លែង នីឡា ក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានសាធារណជនមួយចំនួនយល់ និងបានបញ្ចេញមតិផងដែរថា ការចូលរំាំលេងកម្សាន្តនៅក្នុងក្លឹបដែលកំពុងល្បីនេះ របស់ នីឡា និងស្វាមី គឺគ្រាន់តែចូលទៅរាំលេងម្តងម្កាល និងនៅពេលណាដែលស្ត្រេសពីការងារតែប៉ុណ្ណោះ៕