បន្ទាយមានជ័យ៖ 

យន្តហោះ F-16ថៃ បានទំលាក់៦គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត និងសិរីសោភ័ណ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ  យន្តហោះF-16ថៃ បានទំលាក់៦គ្រាប់ ទម្លាក់នៅវេលាម៉ោង១១.១០នាទីទំលាក់២គ្រាប់ភូមិសាស្រ្តសង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងនៅវេលារសៀលបានទម្លាក់ចំនួន៤ ក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ក្រោយយន្តហោះF-16ថៃ ទំលាក់គ្រាប់ បណ្តាលឲ្យខូចខាតផ្ទះសម្បែង និង ទ្រព្យជនស៊ីវិល ហើយ បង្កអោយពលរដ្ឋនិងសិក្សានុសិស្ស មានការភ័យខ្លាចរត់ចេញពីសាលារៀន និង ឪពុកម្តាយ ត្រូវនាំភៀសខ្លួនចេញពីលំនៅដ្ឋានទៅរក្សាកន្លែងសុវត្ថិភាព។

គួររំលឹកថា៖ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទាហានថៃបើកការបាញ់ប្រហារមកលើកម្ពុជា ដោយយន្តហោះF-16ថៃ បានទំលាក់គ្រាប់តូចធំជាង១០គ្រាប់ នៅភូមិសាស្ត្រ ស្រុក អូរជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ និង បាញ់គ្រាប់ផ្លោងបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល មានស្លាប់និងរបួសដែលទាហានថៃ រំលោភសិទ្ធិមនុស្សអន្តរជាតិ៕