លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលរបស់លោក កំពុងបើកទទួលយកពាក្យសុំទិញប័ណ្ណ ត្រាំ ហ្គូល ខាត (Trump Gold Card) ដែលជា Visa ឬទិដ្ឋាការ មានតម្លៃ 1 លានដុល្លារ ដែលនឹងផ្តល់ដល់ជនអន្តោប្រវេសន៍នានាទូទាំងពិភពលោក ទទួលបានសញ្ជាតិអាមេរិកដោយផ្ទាល់។ លោកប្រធានាធិបតី ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម ទ្រូស សូហ្សល (Truth Social) ថា "មធ្យោបាយដោយផ្ទាល់ សម្រាប់សញ្ជាតិអាមេរិក សម្រាប់បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានត្រួតពិនិត្យ ក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យរបស់យើង ទីបំផុតអាចរក្សាទេពកោសល្យដ៏មានតម្លៃរបស់ពួកគេបានហើយ"។