រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការចាប់ផ្តើមដំណាក់កាលទី 2 នៃផែនការសន្តិភាពនៅតំបន់ហ្គាហ្សា ដោយផ្លាស់ប្តូរពីបទឈប់បាញ់ ទៅជាការរំសាយអាវុធយោធា ការគ្រប់គ្រងបច្ចេកទេស និងការកសាងឡើងវិញ។ លោក ស្ទីវ វីដអូហ្វ បេសកជនពិសេសរបស់លោកប្រធានាធិបតី ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា "ថ្ងៃនេះ ក្នុងនាមលោកប្រធានាធិបតី ត្រាំ យើង ប្រកាសចាប់ផ្តើមដំណាក់កាលទី 2 នៃផែនការសន្តិភាពទាំង 20 ចំណុចរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា ដោយផ្លាស់ប្តូរពីបទឈប់បាញ់ ទៅជាការរំសាយអាវុធយោធា ការគ្រប់គ្រងបច្ចេកទេស និងការកសាងឡើងវិញ"។ ដំណាក់កាលទី 2 នេះ គឺជាការបង្កើតរដ្ឋបាលបច្ចេកទេសអន្តរកាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា និងចាប់ផ្តើមការរំសាយអាវុធយោធា និងការកសាងឡើងវិញនៃតំបន់ហ្គាហ្សា ជាពិសេសការដកហូតអាវុធរបស់បុគ្គលដែលគ្មានសិទ្ធប្រើប្រាស់ទាំងអស់"។ សេចក្តីប្រកាសនេះបានបញ្ជាក់ជាថ្មីនូវការរំពឹងទុករបស់ភាគីអាមេរិក ដែលថាក្រុមហាម៉ាសនឹងគោរពតាមកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ រួមទាំងការប្រគល់សាកសពចំណាប់ខ្មាំងចុងក្រោយភ្លាមៗ ខណៈដែលការខកខានក្នុងប្រការណាមួយ ឬមិនគោរពតាម "នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ"។