ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍ពីប្រទេសចំនួន 75 ជុំវិញពិភពលោក។ វិធានការនេះនឹងអនុវត្តចំពោះ "ប្រទេសដែលជនអន្តោប្រវេសន៍របស់ពួកគេ ទទួលបានសុខុមាលភាពពីប្រជាជនអាមេរិកក្នុងអត្រាដែលមិនអាចទទួលយកបាន ហើយការផ្អាកនេះ នៅតែដំណើរការរហូតដល់អាមេរិកអាចធានាថាជនអន្តោប្រវេសន៍ថ្មី នឹងមិនអាចទាញយកផលប្រយោជន៍ពីប្រជាជនអាមេរិកទៀនោះទេ"។ ក្រសួងបានប្រកាសបញ្ជាក់ថា ខ្លួននឹងផ្អាកដំណើរការទិដ្ឋាការសម្រាប់ប្រទេសចំនួន 75 ដែលក្នុងនោះរួមមានទាំងប្រទេសសូម៉ាលី រុស្ស៊ី អាហ្វហ្គានីស្ថាន ប្រេស៊ីល អ៊ីរ៉ង់ អ៊ីរ៉ាក់ អេហ្ស៊ីប នីហ្សេរីយ៉ា ថៃ និងយេម៉ែន ខណៈដែលការផ្អាកនេះ នឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី 21 ខែមករាខាងមុខ ហើយនឹងបន្តដោយគ្មានកំណត់។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក បានលុបចោលជាង 10 ម៉ឺន ទិដ្ឋាការ ចាប់តាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែង នៅក្នុងផ្នែកមួយនៃយុទ្ធនាការបង្ក្រាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់មកកាន់អាមេរិក។
