បាត់ដំបង៖
យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AU-8069 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីលិចទៅកើត ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1A-2663 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង (ឆ្លងផ្លូវ) លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់០២នាក់និងស្រាល០១នាក់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
