លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា យោងតាមប្រភពដែលទទួលបាន ការសម្លាប់នៅក្នុងការបង្ក្រាបលើក្រុមបាតុករក្នុងប្រទេសអ៊ីរ៉ង់ កំពុងថយចុះ ហើយលោកជឿជាក់ថា បច្ចុប្បន្នក៏មិនមានផែនការសម្លាប់ទ្រង់ទ្រាយធំក្នុងប្រទេសអីរ៉ង់នោះដែរ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ត្រាំ ក៏មិនបានច្រានចោលសកម្មភាពយោធាដែលអាចកើតមានរបស់អាមេរិកនោះទេ ដោយលោកបានបញ្ជាក់ថា លោក "នឹងបន្តតាមដានលើស្ថានការណ៍នេះ"។ គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក និងអីរ៉ង់ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។