លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសព្រមានប្រទេសអ៊ីរ៉ង់អំពីការឆ្លើយតបដ៏ខ្លាំង ប្រសិនបើកងកម្លាំងសន្តិសុខ បន្តប្រព្រឹត្តអំពើហិង្សាលើក្រុមបាតុករនៅក្នុងប្រទេសរបស់ខ្លួន។ ឆ្លើយទៅកាន់អ្នកសារព័ត៌មានជុំវិញស្ថានការណ៍ក្នុងប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា “យើងកំពុងតាមដានយ៉ាងដិតដល់ ហើយប្រសិនបើពួកគេចាប់ផ្តើមសម្លាប់មនុស្សដូចដែលពួកគេធ្លាប់ធ្វើកាលពីមុន អាមេរិកនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងជាងពេលមុនៗ”។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានមនុស្សជិត 20 នាក់ហើយបានស្លាប់ អំឡុងពេលនៃការធ្វើបាតុកម្ម ជុំវិញការកើនឡើងនៃអតិផរណាក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលលោកប្រធានាធិបតី ត្រាំ បានគំរាមធ្វើអន្តរាគមន៍ជួយក្រុមបាតុករទាំងនេះ ប្រសិនបើមានករណីស្លាប់ ឬរបួស បន្តកើនឡើង។ ការឆ្លើយតប មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ គឺលោក អាយូតូឡា អាលី ខាមីនី បានប្រកាសថា អ៊ីរ៉ង់ “នឹងមិនចុះចាញ់សត្រូវជាដាច់ខាត”។
