លោកប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ូអេឡា លោកស្រី ឌែលស៊ី រូឌ្រីហ្គេស បានប្រកាសអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួមគ្នា និងការរួមរស់យូរអង្វែងរវាងប្រទេសទាំងពីរ។ នៅក្នុងសារដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្រី រូឌ្រីហ្គេស បានសង្កត់ធ្ងន់ថា ប្រទេសវេណេស៊ូអេឡា សាកសមនឹងទទួលបានសន្តិភាព និងការសន្ទនា មិនមែនសង្គ្រាមនោះទេ»។ លោកស្រីក៏បានបញ្ជាក់ជាថ្មីនូវ "ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងការរួមរស់ដោយសន្តិភាព" "ប្រទេសយើង ចង់រស់នៅដោយគ្មានការគំរាមកំហែងពីខាងក្រៅ នៅក្នុងបរិយាកាសនៃការគោរព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយយើងជឿជាក់ថា សន្តិភាពសកលត្រូវបានបង្កើតឡើងដោយការធានាសន្តិភាពនៅក្នុងប្រទេសនីមួយៗជាមុនសិន"។ លោកស្រីបានបន្តថា "យើងផ្តល់អាទិភាពដល់ការឈានទៅរកទំនាក់ទំនងអន្តរជាតិដែលមានតុល្យភាព និងការគោរពគ្នារវាងអាមេរិក និងវេណេស៊ូអេឡា និងរវាងវេណេស៊ូអេឡា និងប្រទេសដទៃទៀតក្នុងតំបន់ ដោយផ្អែកលើសមភាព អធិបតេយ្យភាព និងការមិនជ្រៀតជ្រែក។
