ប្រទេសបង់ក្លាដែស ដែលជាប្រទេសអាស៊ីខាងត្បូង មានប្រជាជនរស់នៅសរុបប្រមាណ 177 លាននាក់មួយនេះ នឹងធ្វើការបោះឆ្នោតសភានៅថ្ងៃទី 12 ខែកុម្ភៈខាងមុខ ដែលជាការបោះឆ្នោតលើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីការបះបោរជិត 2 ឆ្នាំមុន ដែលបានផ្តួលរំលំអតីតលោកស្រីនាយករដ្ឋមន្ត្រី សៀក ហាស៊ីណា បន្ទាប់ពីមានយុវជនបង់ក្លាដែសរាប់ម៉ឺននាក់ ដែលមិនពេញចិត្តនឹងការគាបសង្កត់អស់រយៈពេលជាច្រើនឆ្នាំ បូករួមនឹងវិបត្តិកង្វះការងារ និងសេដ្ឋកិច្ច ក្រោមការគ្រប់គ្រងរបស់លោកស្រី ហាស៊ីណា នោះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មកាលពីឆ្នាំ 2024 ទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីរូបនេះ ចុះចេញពីតំណែង។ គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតនេះនឹងនាំមកនូវរដ្ឋាភិបាលដោយគ្មានលោកស្រី ហាស៊ីណា ជាលើកដំបូងចាប់តាំងពីឆ្នាំ 2008 ដោយបន្សល់ទុកការប្រកួតប្រជែងសម្រាប់គណបក្សជាតិនិយមបង់ក្លាដែស របស់អតីតនាយករដ្ឋមន្ត្រី ខាលីដា សៀរ និងគណបក្សអ៊ីស្លាម ចាម៉ាត អ៊ី អ៊ីស្លាមី (Jamaat-e-Islami)។
