រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ិកស៊ិកូ លោក ដេវីដ ឃឺសេនណូប៊ីក បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស 28 នាក់បានស្លាប់ ដោយសារការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ចាប់តាំងពីឆ្នាំ 2025 ខណៈដែលអាជ្ញាធរ បានចុះបញ្ជីអ្នកជម្ងឺចំនួន 9074 ករណីរហូតមកដល់ពេលនេះ។ ប្រទេសម៉ិកស៊ិកូ មានវ៉ាក់សាំងជម្ងឺកញ្ជ្រឹលចំនួន 28 លានវ៉ាក់សាំង ដើម្បីចែកចាយ ខណៈដែលលោកស្រីប្រធានាធិបតី ខ្លរឌៀរសេនប៊ម បាននិយាយថា "ចំនួនវ៉ាក់សាំងនេះ គឺគ្រប់គ្រាន់ហើយសម្រាប់ប្រជាជន"។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏បានបង្កើតស្តង់ចាក់វ៉ាក់សាំងចំនួន 124 កន្លែង តាមទីសាធារណៈ ខណៈដែលគិតត្រឹមថ្ងៃព្រហស្បត្តី ទី12 ខែកុម្ភៈការចាក់ថ្នាំបង្ការចំនួន 38.000 ដងត្រូវបានចាក់ជូនប្រជាពលរដ្ឋ ដែលជំរុញឲ្យចំនួនការចាក់វ៉ាក់សាំងសរុប កើនឡើងដល់ 923.000 ដងចាប់តាំងពីខែសីហា ឆ្នាំ 2025។