ចំនួនទាហានអ៊ុយក្រែនដែលត្រូវបានសម្លាប់នៅលើសមរភូមិសង្រ្គាមជាមួយកងទ័ពរុស្ស៊ី ត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងដល់ប្រមាណ 55.000 នាក់ នេះបើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី។ ថ្លែងក្នុងបទសម្ភាសន៍ លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា "នៅក្នុងប្រទេសអ៊ុយក្រែន ចំនួនទាហានដែលត្រូវបានសម្លាប់នៅលើសមរភូមិ ជាផ្លូវការ គឺ 55.000 នាក់ហើយក្រៅពីតួលេខអ្នកស្លាប់ និងរងរបួសនោះ គឺមាន "មនុស្សមួយចំនួនធំ" ទៀត ត្រូវបានចាត់ទុកថាបាត់ខ្លួនជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ 2025 លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ពីតួលេខអ្នកស្លាប់ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ី នៅអ៊ុយក្រែន មានត្រឹមតែប្រមាណ 46.000 នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់នៅលើសមរភូមិ។
