អង្គការណាតូ បានចាប់ផ្តើមបេសកកម្មមួយដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាកទិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងសម្ព័ន្ធភាព ដែលបង្កឡើងដោយការចង់បានកោះ ហ្រ្គីនលេន របស់លោកប្រធានាធិបតីនោះ។ លោក ម៉ាក រូដ អគ្គលេខាធិការអង្គការណាតូបានបញ្ជាក់ថា បេសកកម្មដែលមានឈ្មោះ អាកតិច សេនទ្រី នឹងរួមបញ្ជូលវត្តមានយោធាកាន់តែច្រើនឡើងរបស់សម្ព័ន្ធមិត្តអង្គការណាតូនៅក្នុងតំបន់ រួមទាំងការធ្វើសមយុទ្ធនានានៅលើកោះហ្គ្រីនឡែន។ បេសកកម្មនេះ ធ្វើឡើង បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតី ត្រាំ និងលោក រូដ នៅក្នុងទីក្រុងដាវ៉ូសកាលពីខែមុន ខណៈដែលមេដឹកនាំទាំងពីរ បានយល់ស្របថា អង្គការណាតូ នឹងដើរតួនាទីកាន់តែធំក្នុងការការពារតំបន់អាកទិក ស្របពេលដែលប្រទេសដាណឺម៉ាក សហរដ្ឋអាមេរិក និងកោះហ្គ្រីនឡែន នឹងត្រូវធ្វើការពិភាក្សាបន្ថែមទៀត អំពីអនាគតរបស់កោះនេះ។