ភ្នំពេញ៖
រថយន្តស៊េរីទំនើបមែកសឺដែសមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាព ស្រវឹងជ្រុលទៅបុករថយន្តstarex ពីក្រោយរុញផ្ទប់ទៅបុករថយន្តម៉ាកLexus RX 400h មួយគ្រឿងទៀតដែលកំពុងតែបង្អង់ល្បឿនបម្រុងនិងបត់ឆ្លងផ្លូវរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦:៣០ នាទីយប់ថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២៦ ចំណុចច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ក្នុង ភូមិតាងួន២ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកមែកសឺដែសពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2F-9499បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទិសដៅពីលិចទៅកើតក្នុង ល្បឿន លឿនទាំងស្ថានភាពស្រវឹងស្រា។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាកstartexពណ៌ទឹកប្រាក់គ្មានស្លាកលេខ យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាកsta Rex រុញក្បាលទៅបុកពីក្រោយរថយន្ត មួយគ្រឿងទៀតម៉ាកLexus RX 400hដែលកំពុងតែបង្អង់ល្បឿនបម្រុងនិងបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅ ដល់មនុស្ស ហើយភ្លាមនោះដែរភាគីម្ចាស់រថយន្តទាំងសងខាងនៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយគ្នា។
បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសង្ខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យរួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងឲ្យចុះមកបន្តវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការភាគីសងខាងដោះស្រាយគ្នាម្តងទៀតនៅពេលក្រោយ៕
