មន្ត្រីប្រទេសវេណេស៊ុយអេឡា លោក អាលិច សា អាប់ ដែលជាអតីតអ្នកជំនួញជនជាតិកូឡុំប៊ី វេណេស៊ូអេឡា ដែលធ្លាប់ត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិកនោះ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវេណេស៊ូអេឡាកាលពីថ្ងៃព្រហស្បត្តិ ទី4 ខែកុម្ភៈ នៅក្នុងប្រតិបត្តិការរួមគ្នាមួយ ដែលធ្វើឡើងដោយអាជ្ញាធរអាមេរិក និងវេណេស៊ូអេឡា។ លោក សា អាប់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ 2020 និងត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិកអស់រយៈពេលជាង 3 ឆ្នាំពីបទសូកប៉ាន់ មុនពេលត្រូវបានលើកលែងទោស ជាថ្នូរនឹងការដោះលែងជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសវេណេស៊ូអេឡា។ ការឃុំខ្លួនចុងក្រោយរបស់លោក ធ្វើឡើងមួយខែបន្ទាប់ពីលោក ម៉ាឌូរូ ដែលជាសម្ពន្ធ័មិត្តជិតស្និទ្ធ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិក និងក៏បង្ហាញអំពីកិច្ចសហការរវាងអាមេរិក និងអាជ្ញាធរអនុវត្តច្បាប់របស់វេណេស៊ូអេឡា ក្រោមការដឹកនាំរបស់លោកស្រីប្រធានាធិបតីបណ្តោះអាសន្ន ឌែលស៊ី រូឌី្រហ្គែស ។ លោក សា អាប់ វ័យ 54 ឆ្នាំ ត្រូវបានរំពឹងថា នឹងត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។