កងទ័ពជើងទឹកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើសមយុទ្ធដែលមានឈ្មោះ "ការគ្រប់គ្រងដ៏ឆ្លាតវៃនៃច្រកសមុទ្រ ហ័រម៊ូស "ដើម្បីសាកល្បងការត្រៀមខ្លួនក្នុងការការពារផ្លូវទឹក នៅចំពោះមុខ "ការគំរាមកំហែងសន្តិសុខ និងយោធាដែលអាចកើតមាន"។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានបង្ហាញពីការធ្វើសមយុទ្ធកងទ័ពជើងទឹក ដែលចុះត្រួតពិនិត្យផ្ទាល់ដោយមេបញ្ជាការកងកម្លាំងជើងគោក គឺលោកឧត្តមសេនីយ៍ មូហាម៉េដ ផាកពួរ។ ច្រកសមុទ្រ ហ័រម៊ូស គឺជាផ្លូវទឹកអន្តរជាតិដ៏សំខាន់មួយ និងជាផ្លូវនាំចេញប្រេងពីរដ្ឋអារ៉ាប់ ដែលកន្លងមក មេដឹកនាំប្រទេសទាំងនោះ បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការការទូត ដើម្បីបញ្ចប់ជម្លោះមួយនេះ។ អ៊ីរ៉ង់បានគំរាមម្តងហើយម្តងទៀតថានឹងបិទច្រកសមុទ្រមួយនេះ ដើម្បីសងសឹកចំពោះការវាយប្រហារណាមួយ ដែលនឹងធ្វើឲ្យកកស្ទះដល់លំហូរប្រេងដែលផ្គត់ផ្គង់ 1 ភាគ 5 នៃពិភពលោក និងអាចធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃយ៉ាងខ្លាំង។ ទីក្រុងវ៉ាស៊ីនតោន ដែលបានរួមដៃជាមួយអ៊ីស្រាអែលក្នុងការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន បានបញ្ជូននាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ថែមពីលើនាវាចម្បាំង យន្តហោះចម្បាំង និងកងទ័ពរាប់ពាន់នាក់ នៅក្នុងការប្រឈមមុខដាក់គ្នាចុងក្រោយជាមួយទីក្រុងតេអេរ៉ង់ ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរ គ្រាប់មីស៊ីល និងការបង្រ្កាបដ៏សាហាវរបស់កងកម្លាំងអីរ៉ង់ លើក្រុមអ្នកតវ៉ាក្នុងប្រទេស។
