ភ្នំពេញ៖
ជនជាតិបរទេសចំនួន៤៧៩នាក់ មាន៨សញ្ជាតិ ត្រូវបានកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារអាកាសអន្តរជាតិតេជោ ។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ , ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤៧៩នាក់ (ស្រី១០៤នាក់) មាន ៨សញ្ជាតិ រួមមានៈ ហ្វីលីពីន, ឥណ្ឌា ,ឥណ្ឌូនេស៊ី ,ប៉ាគីស្ថាន ,ចិន ,កូរ៉េ ,បង់ក្លាដេស និងម៉ាឡេស៊ីក្នុងនោះមានជនជាតិចិន (២៤១នាក់) ជនជាតិហ្វីលីពីន (១៩០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងទៀតថា ជនជាតិបរទេសដែលត្រូវបណ្តេញ ចេញនោះពាក់ព័ន្ធករណីលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕
