ភ្នំពេញ៖ 

បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយកង់បីខ្មែរបណ្ដាលឲ្យដួលលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រចំណែកឯបុរសរងគ្រោះបោកក្បាលនៅនឹងផ្លូវថ្នល់ស្លាប់ភ្លាមៗ រីឯកង់បីបន្តល្បឿន បើគេចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវ ៣៦៩ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1KW-8161ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦៩ទិសដៅពីរត្បូងទៅជើងក្នុង ល្បឿនលឿន។

លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលទៅបុកកង់បីខ្មែរមួយគ្រឿង មិនចាំស្លាកលេខ ចំពីក្រោយពីក្រោយបណ្ដាលឲ្យម៉ូតូដួលអូទៅមុខជាច្រើនម៉ែត្រ ។ ចំណែកឯបុរសរងគ្រោះវិញបោកក្បាលនៅនឹងផ្លូវថ្នល់ស្លាប់ភ្លាមៗ ចំណែកឯម្ចាស់កង់បី ក៏បានបន្តល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់រួចទាក់ទងក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅជាបណ្ដោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវរកកង់បីឃាត់យកមកចាត់ការតាមនិតិវិធីច្បាប់៕