លោកស្រី ឌូប្រាកា ស៊ុយកា សមាជិកគណកម្មាធិការសហភាពអឺរ៉ុប នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនេះ លោកស្រី ស៊ុយកា នឹងផ្តោតសំខាន់តែលើបញ្ហាតំបន់ហ្គាហ្សាតែប៉ុណ្ណោះ ហើយសហភាពអឺរ៉ុប នឹង «មិនចូលរួមជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពនេះទេ»។ គួរបញ្ជាក់ផងដែរថា ដំបូងឡើយ ក្រុមប្រឹក្សាសន្តិភាព នេះ ត្រូវបានបង្កើតឡើងដើម្បីពង្រឹងលើបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាតែប៉ុណ្ណោះ តែលោកប្រធានាធិបតី ត្រាំ បានពង្រីកក្រុមប្រឹក្សាសន្តិភាពនេះ ក្នុងតួនាទីកាន់តែទូលំទូលាយក្នុងការដោះស្រាយជម្លោះសកល ខណៈដែលប្រទេសមួយចំនួនមានការព្រួយបារម្ភថា ក្រុមប្រឹក្សាសន្តិភាពនេះ នឹងអាចដើរតួជំនួសអង្គការសហប្រជាជាតិនាពេលខាងមុខ។