ភ្នំពេញៈ

បុរសម្នាក់រួមនិងភរិយា បានធ្វើដំណើរទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងសំណូមពរដល់សមត្ថកិច្ចអោយជួយរកម៉ូតូកង់៣មួយ គ្រឿង បន្ទាប់ពីភ្ញាក់ពីដេកក្រោកដឹកម៉ូតូស្រាប់តែចោរលួចទៅបាត់ ។ 

ហេតុការណ៍បាត់ម៉ូតូកង់៣នេះបង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹកនៅចំណុខមុខផ្លូវលេខ៤ផ្ទះលេខ៦បុរីស៊ុនតូនី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូកង់៣ដែលចោរលួចបាត់ ពាក់ស្លាកលេខភ្នំពេញ១IE០៤៥៩ ដែលមានម្ចាស់ឈ្មោះសុខ សុផលភេទប្រុសអាយុ៤៥ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើ។ 

តាមម្ចាស់ម៉ូតូកង់បី បានឱ្យដឹងថានៅយប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីដឹកម៉ូយឈប់សម្រាក គាត់បានឈប់ចតម៉ូតូកង់បីនៅមុខផ្ទះនិងចាក់សោដូចសព្វដង។ លុះនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៤ខែកុម្ភៈ ក៏បានក្រោកពីដេកដើម្បីដឹកម៉ូយជ្រូកខ្វៃស្រាប់តែបាត់ម៉ូតូកង់បីក៍មកប្តឹងសមត្ថកិច្ចតែម្ដង។ 

តាមកាមេរ៉ាសុវត្ថិភាព ក្រុមចោលមានគ្នាពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូនៅម៉ោង ៣និង១២ នាទីទាបភ្លឺ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមម្ចាស់ម៉ូតូកង់បី ក៏ទទូចស្នើសុំដល់សមត្ថកិច្ចមេត្តាជួយស្វែងរកម៉ូតូកង់បីនោះព្រោះ គាត់បានខ្ចីលុយធនាគារទិញបង់រំលស់មិនទាន់ដាច់ផងស្រាប់តែចោរលួចទៅបាត់៕