ភ្នំពេញ៖
នារីជាងសាឡនម្នាក់ ត្រូវបានឃាតករដែលជាអតីតប្ដី បានចូលទៅបាញ់សម្លាប់ដល់ក្នុងហាង អ៊ុតសក់និងដេញវាយនិងស្នាប់កាំភ្លើង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង១៤នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចតូបសាឡនយីហោ"ម៉ាមី "ផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយ ជនរងគ្រោះបានរត់ទៅដួលនៅក្នុងហាងកាត់សក់យីហោ "BORIN (បូរិន)" ទល់មុខប្រមាណជាង៧ម៉ែត្រ ហើយ ត្រូវឃាតករ វាយជាច្រើនស្នាប់កាំភ្លើងរួចបានគេចខ្លួនបាត់។
នារីរងគ្រោះឈ្មោះ ជុន តឿ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបើកសាឡន ទីលំនៅភូមិ នាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នូល ខេត្រក្រចេះ។ ចំណែកខ្មាន់កាំភ្លើងដែលជាឃាតករ ឈ្មោះ ធូក ជី ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិព្រើង ឃុំបៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលគេអះអាងថា ជាអតីតប្ដីនារីរងគ្រោះ ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងស្ថិតនៅក្នុងហាង សាឡន ។ ខណៈនោះ ត្រូវបានឃាតករចូលទៅក្នុងហាង ហើយ បាញ់ប្រហារទៅលើជនរងគ្រោះចំនួន១គ្រាប់ហើយជនរងគ្រោះបានព្យាយាមយាមរត់ចេញពីហាងហើយត្រូវ ឃាតករដៃដល់រូបនោះ ដេញតាមជនរងគ្រោះប្រតាយប្រតប់គ្នាដួលក្នុងហាងកាត់សក់ ហើយ ត្រូវឃាតករដៃដល់ បានវាយជនរងគ្រោះជាច្រើនស្នាប់កាំភ្លើង រួចគេចខ្លួនបាត់ ស្រមោល។
តាមរូបភាពកាមេរ៉ាសុវត្ថិភាពនៅមុនពេលកើតហេតុ ឃើញសកម្មភាពជនសង្ស័យឈរ នៅខាងក្រៅតូបសាឡនជនរងគ្រោះដកកាំភ្លើងចេញមកអាម៉េបញ្ចូលគ្រាប់ រួចដើរចូល ទៅក្នុងតូបសាឡនរួចឮសម្លេងផ្ទុះអាវុធ១គ្រាប់ ។ ខណៈនោះ គេឃើញជនរងគ្រោះបានរត់ចេញពីក្នុងតូប មកក្រៅឆ្លងផ្លូវចូលទៅក្នុងហាងកាត់សក់ ដោយជនសង្ស័យបានរត់តាមពីក្រោយ ចូលមកក្នុងហាងកាត់សក់ចាប់ផ្ដួលជនរងគ្រោះ យកកាំភ្លើងវាយក្បាលជាច្រើនដង ហើយ ក៏បានដើរចេញទៅក្រៅរត់គេចខ្លួន បាត់។ ភ្លាមៗនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ក៏បានទាក់ទងហៅរថយន្តបញ្ជូនជនរងគ្រោះទៅសង្គ្រោះ តែជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។ ទាក់ទិនឃាតកម្ម គេសង្ស័យថា ចេញពីភ្លើងប្រចណ្ឌ។
តាមការត្រួតពិនិត្យសាកសព សមត្ថកិច្ចបានរកឃើញជនរងគ្រោះ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចូលនៅថ្ពាល់ខាងស្ដាំ រួចទៅធ្លាយចេញនៅ ក ចំហៀងឆ្វេងហើយក្បាលត្រូវបានឃាតកររូបនោះវាយចំនួន១៧កន្លែង បែកលលាដ៍ ។ បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិតល្អន់ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានី ភ្នំពេញបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង និងវាយក្បាល ជាករណី ឃាតកម្ម៕
