ភ្នំពេញ ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ –
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានរៀបចំកម្មវិធី “ដើរផ្សារមិនអស់លុយ” រយៈពេល ២ថ្ងៃ ដោយជោគជ័យ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ
ជាង ២០០០គ្រួសារ ដែលបាន និងកំពុងភៀសសឹក តាមរយៈការដើរផ្សារទិញស្បៀងអាហារ
និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
កម្មវិធីនេះ បានរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ មេសា និងនៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី ៥ មេសា ២០២៦។
កម្មវិធី
“ដើរផ្សារមិនអស់លុយ” របស់កូកា-កូឡា គឺជាគំនិតផ្តួចផ្តើមជួយសហគមន៍
ដែលផ្តល់ឱកាសដល់ក្រុមគ្រួសារខ្វះខាត អាចជ្រើសរើសទិញអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ
តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់។ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗទទួលបានបណ្ណទឹកប្រាក់
៥០ ដុល្លារ ដើម្បីដើរទិញទំនិញក្នុងស្តង់ដែលបានរៀបចំទុកដោយមិនអស់ប្រាក់ សំដៅជួយសម្រាលការលំបាក
និងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពពេញលេញ និងរីករាយ។
ជោគជ័យនៃកម្មវិធីនេះ
គឺកើតចេញពីការរួមចំណែករបស់អតិថិជនកូកា-កូឡាទាំងអស់គ្នា! កាលពីខែកុម្ភៈ កន្លងទៅ រាល់ការទិញកូកា-កូឡា
១ កេស គឺស្មើនឹងការបរិច្ចាគ ៥០០ រៀល ទៅក្នុងមូលនិធិសហគមន៍។ តាមរយៈការលក់បានសរុបចំនួន ៩២០,០០០ កេស ក្រុមហ៊ុនទទួលបានថវិកាប្រមាណ
៤៦០ លានរៀល (ស្មើនឹង ១១៥,០០០ដុល្លារ)
ដើម្បីយកមកបង្កើតកម្មវិធី «ដើរផ្សារមិនអស់លុយ» ជូនបងប្អូនដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
ដោយមានការសហការជាមួយក្រុមហ៊ុន
ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត និងអាជ្ញាធរមូលដ្ឋាន
កម្មវិធី “ដើរផ្សារមិនអស់លុយ” នៅឆ្នាំនេះ បានរីកកាន់តែធំជាងមុន។
បន្ទាប់ពីជោគជ័យក្នុងការជួយដល់ ១,៨០០
គ្រួសារ កាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំទៅ យើងបានបង្កើនការជួយដល់ទៅ ២,៣០០ គ្រួសារ នៅឆ្នាំនេះ ដើម្បីឱ្យពួកគាត់អាចជ្រើសរើសទិញម្ហូបអាហារ
និងរបស់ចាំបាច់តាមតម្រូវការក្នុងគ្រួសាររៀងៗខ្លួន។
ក្នុងស្មារតីនៃការធ្វើបុណ្យទានបែបប្រពៃណីខ្មែរ ក្រុមហ៊ុនកូកា-កូឡា បរិច្ចាគ ជាបណ្ណមានទឹកប្រាក់ ២០០,០០០ រៀល ឬ៥០ ដុល្លារ ដល់គ្រួសារខាងលើ ដើម្បីដើរទិញពីផ្សារដែលរៀបចំទុក
សម្រាប់ អបអរសាទរបុណ្យចូលឆ្នាំខ្មែរដោយរីករាយ។
លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ
ខមប៉ានី មានប្រសាសន៍ថា៖ «អស់រយៈពេល ៣៣ ឆ្នាំមកហើយ ដែល កូកា-កូឡា ផលិតផលិតផលលក់នៅប្រទេសកម្ពុជាផ្ទាល់
លោក Charlie Bettencourt នាយកប្រតិបត្តិនៃក្រុមហ៊ុន
ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពណាស់ក្នុងការសហការជាមួយក្រុមហ៊ុនកូកា-កូឡារៀបចំកម្មវិធីនេះឡើង ហើយនេះជាកម្មវិធីមួយដ៏លេចធ្លោ ព្រោះវាជួយបំពេញតម្រូវការចាំបាច់របស់គ្រួសារនីមួយៗ។ យើងសូមកោតសរសើរចំពោះការនាំមុខរបស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការបង្កើតកម្មវិធីបែបនេះឡើង ហើយវាពិតជាស៊ីគ្នានឹងជំនាញលក់រាយរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត
លីមីធីត ក្នុងការចូលរួមជួយលើកិច្ចការងារនេះដែរ»។
ឯកឧត្តម ស្រេង ហុង
អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «កម្មវិធី ដើរផ្សារមិនអស់លុយរបស់ក្រុមហ៊ុន កូកា-កូឡា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល
ដើម្បីជួយសម្រាលជីវភាពមួយចំណែក ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
កម្មវិធីនេះបានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដើរផ្សារ
និងជ្រើសរើសទំនិញតាមតម្រូវការ ដោយមិនចំណាយថវិកាផ្ទាល់ខ្លួន ។
ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវើរេដ ខមប៉ានី
ព្រមទាំងសហការីទាំងអស់ដែលបានគាំទ្រដល់ប្រជាពលរដ្ឋក្នុងឃុំភ្នំព្រឹក និងបាអង្គធំ»។
ឯកឧត្តម ឃ្លោក
នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា
និងដៃគូទាំងអស់ ចំពោះការជួយឧបត្ថម្ភដល់ប្រជាជនខេត្តបន្ទាយមានជ័យក្នុងអំឡុងពេលដ៏លំបាកនេះ។
ការផ្តល់បណ្ណមានទឹកប្រាក់ ២០០,០០០ រៀលតាមរយៈកម្មវិធីដើរផ្សារមិនអស់ប្រាក់នេះ គ្រួសារនីមួយៗក្នុងសហគមន៍របស់យើងបានទិញទំនិញសំខាន់ៗដែលពួកគាត់ត្រូវការ
និងបានត្រៀមខ្លួនសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះដោយក្តីរីករាយ។
យើងសង្ឃឹមថាក្រុមហ៊ុនជាច្រើនទៀត នឹងធ្វើតាមគំរូដូចក្រុមហ៊ុនកូកា-កូឡា
ហើយបន្តធ្វើការជាមួយអាជ្ញាធរ ដើម្បីជួយគាំទ្រដល់ប្រជាជនក្នុងសហគមន៍របស់យើងជាបន្តបន្ទាប់ទៀត»។
លោក ស្លា ម៉ាត់ ជាអ្នកទទួលផលពីកម្មវិធីនេះនៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «ខ្ញុំអរណាស់បានខាងកូកាមកជួយ ។ ដើរផ្សារចឹងទៅប្លែកមែន។
ខ្ញុំអរគុណខាងកូកាដែលបានរៀបចំកម្មវិធីចឹងៗ»។
លោកយាយ អ៊ុច ភាព ជាអ្នកទទួលផលពីកម្មវិធីនេះនៅខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ «សប្បាយចិត្តផង អរផង ព្រោះមិនដែលមាន។ មិញបានកូកាត្រជាក់ៗទៀត។
របស់ដែលទិញបានថ្ងៃនេះ ខ្ញុំអាចប្រើបានកៀក ១ ខែដែរ»។
តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានបង្ហាញឱ្យឃើញថា ទង្វើតិចតួចដែលយើងធ្វើរាល់ថ្ងៃ ក៏អាចរួមចំណែកផ្តល់ផលវិជ្ជមានដល់សង្គមយើងបានដែរ។ ជាក់ស្តែង កម្មវិធី
«ដើរផ្សារមិនអស់លុយ» ដែលបានពីការគាំទ្ររបស់អតិថិជនកូកា-កូឡានេះ មិនត្រឹមតែបានជួយជាស្បៀងអាហារ
និងសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតបរិយាកាសកក់ក្តៅក្នុងសហគមន៍ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការចែករំលែកភាពសប្បាយរី
អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ
ខមប៉ានី
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា
បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត
ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា
បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8
Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ
ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola,
Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមានភេសជ្ជៈមានជាតិហ្គាស (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (EnergyDrinks) និងភេសជ្ជៈបំពេញជាតិទឹក
(Isotonic)។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា
បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង
៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។
សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
កញ្ញា
សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
[email protected]








