ភ្នំពេញ៖ 

ទីតាំងលួចលាក់ឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាScam Online នៅសណ្ឋាគារ អាផាតមេន កាពីថល(WYNDHAM GRAND)នៅទល់មុខស្ថានទូតបារាំង ក្នុងខណ្ឌ ដូនពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរបង្ក្រាបដោយ ឃាត់ខ្លួនជនជាតិបរទេសប្រមាណ១០០នាក់។ 

ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានដករហូតសម្ភារៈប្រព្រឹត្តបទល្មើសជាច្រើនផងដែរ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចពុំទាន់ផ្ដល់ព័ត៌មានជុំវិញការបង្ក្រាបករណីឆបោកតាមប្រពន្ធបច្ចេកវិទ្យានេះឡើយ ព្រោះសមត្ថកិច្ចនៅបន្តរហូតដល់យប់ មិនទាន់ចប់នីតិវិធីនៅឡើយ៕