បាត់ដំបង៖
មនុស្សប្រុសស្រី០៣នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ម៉ូតូ ពីរគ្រឿងបុកគ្នានៅវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី០៥ ខែឧសភា ២០២៦ នៅចំណុចខាងជើងផ្សារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ពលរដ្ឋ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1O-1726 បើកបរដោយ បុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង ។
ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1C-7187 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីអ្នកបើកបរម៉ូតូខាងលើ រងរបួសធ្ងន់(ត្រូវមុខនិងភ្នែក ចំណែកពីរផ្សេងទៀតរងរបួស ស្រាល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុដើម្បីរងចាំដោះ ស្រាយតាមផ្លូវច្បាប់៕
