កំពង់ស្ពឺ៖
រថយន្តចំនួន០២គ្រឿង បានឆេះស្ទើរតែទាំងស្រុង ខណៈដែលអគ្គិភ័យឆាបឆេះទីតាំងស្តុកទុកអេតចាយមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ ។
ហេតុការណ៍ឆេះកន្លែងស្តុកអេតចាយមួយកន្លែង ដែលឆេះទាំងរថយន្ត០២គ្រឿងផងនោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០៣នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសី បានបន្តឲ្យដឹងទៀតថាមូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះកន្លែងស្តុកអេតចាយខាងលើនោះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។
នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះ
- រថយន្តស្នងការដ្ឋាននគបាលខេត្ត១គ្រឿង
- រថយន្តអធិការដ្ឋាននគបាលស្រុក១គ្រឿង
- កម្លាំងសរុបចំនួន១៦នាក់
- ប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន០៤រថយន្ត ទើបគ្រប់គ្រប់គ្រងបាន។
នគរបាលស្រុកគងពិសី បានបញ្ជាក់ឱ្យដឹងថា ករណីខាងលើនេះ មិនបណ្តាលឱ្យមានរងរបួសមនុស្ស និងសត្វនោះឡើយ៕
