ព្រះវិហារ៖
ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បាននឹងកំពុងបន្តធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណ ប្រាសាទព្រះវិហារ ដែលប្រាសាទនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។
សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យ ភាពបូរណភាពទឹកដីកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតជាទម្ងន់នូវផ្ទះសម្បែង ហេដ្ឋារចនា សម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាត ពីទាហានឈ្លានពានថៃ ចំនួន ១៤២កន្លែង និងតំបន់ជុំវិញ ៤២កន្លែង ដោយសារការ ទម្លាក់គ្រាប់បែកពីលើអាកាសដោយដ្រូន និងយន្តហោះចម្បាំងF1របស់យោធាថៃមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជា៕
