ភ្នំពេញ៖

បុរសមុនាក់ បានស្លាប់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ក្រោយពេលពួកគេ ជិះម៉ូតូ ឌុបគ្នាលឿនវ៉ាជែងទៅបុករថយន្តនិងកង់បីឥណ្ឌា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។។

បើតាមការបញ្ជាក់ពីកន្លែងកាត់ហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខស្វាយរៀង 1E-1425 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីលិចទៅកើតក្នុង ល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានឡើងវ៉ាជែងឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តម៉ាកLexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-3508ចំពីមុខពេញទំហឹង ធ្វើអោយម៉ូតូជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត ដែលធ្វើដំណើរនៅពីមុខ រងការខូចខាតយ៉ាងដំណំ។ ចំណែកភាគីខាងម៉ូតូ ដួលអូសទៅមុខជាច្រើនម៉ែត្រនិងធ្វើឲ្យបុរសម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចុះមករបស់វែង យកសម្ភារៈម៉ូតូកង់បី និង រថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕