ភ្នំពេញ៖
ស្ត្រីជាជនដៃដល់ម្នាក់បានទាញកាំបិតតាំងតោដេញកាប់ប្រហារទៅលើនារីរង គ្រោះម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈកម្លាំងសមត្ថកិច្ច ចុះមកឃាត់ខ្លួននារីជាជនដៃយកទៅសួរនាំ។
ករណីខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០ នាទីយប់ថ្ងៃទី ៩ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ទឹកថ្លាខណ្ឌសេនសុខ រាជធានី ភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញនារី រងគ្រោះ បានដើរុញរទេះជូនក្មេងដើលេង លុះបន្ទាប់មក ស្រាប់តែគេឃើញស្រ្តីជាជន ដៃដល់ បានទាញកាំបិតតាំងតោរត់ទៅកាប់ប្រហាលើនារីរងគ្រោះជាច្រើនកាំបិត បណ្តាល ឲ្យរងរបួសឈាមពេញខ្លួនរួចក៏ប្រតាយប្រតប់គ្នាផ្អើលដល់អ្នកក្បែរខាងរត់មកជួយហើយ ដឹកនារី រងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯស្រ្តីជនដៃដល់រត់ឡើងទៅ សំងំក្នុងបន្ទប់ ។ ប្រភពបន្តពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងទៀតថាដោយស្ត្រីជាជនដៃដល់ប្រច័ណ្ឌនារីរងគ្រោះ ព្រោះ នារីរងរងគ្រោះបានជួលបន្ទប់ស្នាក់នៅ ក្បែរនិងបន្ទប់ប្ដីរបស់ខ្លួន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួន ស្ត្រីជាជនដៃដល់យកទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
