ភ្នំពេញ៖

ឃ្លាំងទំនិញថៃធំៗចំនួន២ ដែលគេអៈអាងថា ជារបស់ក្រុមហ៊ុនរបស់លោក ឧកញ៉ា ថៃ ស៊ាង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចចម្រុះ និង មន្ដ្រីជំនាញបន្តបើកឃ្លុំបេត្រួតពិនិត្យឡើងវិញ។

 លោកជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថានៅថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចូលរួម សហការជាមួយសមត្ថកិច្ចចម្រុះ មន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះ បើកឃ្លុំឃ្លាំងទំនិញធំៗ ចំនួន២ទីតាំងស្ថិតផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានឃ្លុំបិទកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ បន្ទាប់ពីកម្លាំងចំរុះ រកឃើញនិងសង្ស័យថាឃ្លាំងទំនិញទាំង២នេះ មាននាំចូលស្តុកទុក ចរាចរ និងចែកចាយ ទំនិញពីប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ក្រោមកិច្ចសម្រប សម្រួលដោយលោកស្រី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកអភិបាល បានបញ្ជាក់ថា ចំពោះលទ្ធផលនៃការត្រួតពិនិត្យឃ្លាំងទំនិញខាងលើ គឺ ស្ថិតនៅលើសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ដោយរួមមាន៖មន្ដ្រីគយនិងមន្ដ្រីក.ប.ប ៕