បាត់ដំបង៖
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹកនាំដោយលោកអនុសេនីយ៍ឯក លាង សុខលី
ជាមេបញ្ជាការ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស
និងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់
ជាបន្តបន្ទាប់។
កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង
១៧និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិអូស្ងាត់ ឃុំសន្តិភាព
ស្រុកសំពៅលូន ខេត្តបាត់ដំបង តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ថន សុផាត ភេទស្រី
អាយុ ៤៣ឆ្នាំ រស់នៅភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។
នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរជាលទ្ធផល
សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់
ក្នុងនោះករណីលួចមានស្ថានទម្ងន់ទោស (ចំនួន ០២នាក់)រួមមាន!
/១-ឈ្មោះ
សំ ណាវី ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរមិនពិតប្រាកដ) /២-ឈ្មោះ លីន ស្រីនិត
ភេទស្រី អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ) និងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់
(ចំនួន ០៤នាក់)រួមមាន! /១-ឈ្មោះ ឈិន សុីណា ភេទប្រុស អាយុ ២២ឆ្នាំ
(មុខរបរមិនពិតប្រាកដ) /២-ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរកម្មករ)
/៣-ឈ្មោះ ឈិន នាង ភេទស្រី អាយុ ២៤ឆ្នាំ (មុខរបរកម្មករ) /៤-ឈ្មោះ ជុំ រក្សា
ភេទប្រុស អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ) ជាមួយនិងវត្ថុតាង-កាំបិតកញ្ចែត
-កន្ត្រៃ -ឧបករណ៍ប្រើប្រាស់គ្រឿងញៀន -ទូរស័ព្ទដៃ ០៨គ្រឿង -ប្រាក់រៀល ចំនួន ៦,០៥០,០០០ រៀល។
បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ រៀម សាលី
