ភ្នំពេញ៖បុរសម្នាក់
បានបើករថយន្តម៉ាកToyota
Prius មួយគ្រឿងបើកក្នុងល្បឿនលឿន ក៏រ៉េចង្កូតឆ្លងគន្លងផ្លូវជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉កចំនួន០២គ្រឿង
និង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់ រងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង២១និង៣៨នាទីយប់ថ្ងៃទី០៦ ខែកក្កដា
ឆ្នាំ២០២៦ស្ថិតតាមផ្លូវជាតិជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ
រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញម៉ូតូ
សណ្តោងរ៉ឺម៉កចំនួន០២គ្រឿងគ្មានស្លាកលេខ
ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៤ ស្របទិសគ្នាពីកើតទៅលិច។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ មានរថយន្តបង្កមួយគ្រឿងម៉ាក Toyota Prius ពណ៌កណ្តុប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BP-9352
បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុ
ក៏រ៉េចង្កូតមកឆ្វេងដៃឆ្លងគន្លងផ្លូវ ជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉កចំនួន០២គ្រឿងចំពីមុខពេញទំហឹង
បណ្តាលឲ្យក្រឡាប់រងការខូចខាតធ្ងន់ធ្ងរ និង បណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ស្រាលចំនួន៥នាក់
ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ
ចំណែកអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះ មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្ដោងទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖សាមេត
